ព្រះមហាក្សត្រនៃកម្ពុជា ព្រះរាជានុញ្ញាតឲ្យប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ចូលក្រាបបង្គំគាល់

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន បានចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម…

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំប្រតិភូទស្សនកិច្ច នៅអគារធនាគារ «វីង» ដែលមានលក្ខណៈទំនើប និងទាន់សម័យ របស់អ្នកឧកញ៉ា គិត ម៉េង

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានដឹកនាំគណៈប្រតិភូ នៃក្រសួងមុខងារសាធារណៈ អញ្ជើញទស្សនកិច្ច នៅអគារធនាគារ «វីង» របស់អ្នកឧកញ៉ា គិត ម៉េង ដែលមានទីតាំងស្ថិត នៅលើមហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ។ ដំណើរទស្សនកិច្ចនេះ…

កម្ពុជាសូមស្វាគមន៍ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា

កម្ពុជាសូមស្វាគមន៍ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២…

ក្រសួងការងារ បន្តផ្សព្វផ្សាយឱកាសការងារនៅសល់ជាង ៨ម៉ឺនកន្លែងទៀត កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តផ្សព្វផ្សាយឱកាសការងារជាង ៨ម៉ឺនកន្លែងទៀត ដែលនៅសល់ កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ ដោយឱកាសការងារទាំងនោះស្ថិតក្នុងវិស័យ ៣សំខាន់ៗ។ នៅយប់ថ្ងៃទី៣០ ខែមករា ក្រសួងការងារ បានផ្សព្វផ្សាយឱ្យដឹងថា ឱកាសការងារចំនួន ៨៧,៣៦១កន្លែង នៅតាមរាជធានី-ខេត្ត កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករ ដែលវិលត្រឡប់មកកម្ពុជាវិញ។…

ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា ក្រើនរំលឹកដល់ថ្នាក់ដឹកនាំខេត្តសៀមរាប ត្រូវរួមគ្នាទប់ស្កាត់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams

(សៀមរាប)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តសៀមរាប បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំខេត្ត គ្រប់លំដាប់ថា្នក់ ត្រូវរួមគ្នាទប់ស្កាត់ឲ្យខានតែនូវបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងភូមិសាស្ត្រខេត្តសៀមរាប។ ការក្រើនរំលឹកយ៉ាងដូច្នេះរបស់នាយឧត្តមសេនីយ៍ ទៀ សីហា នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តសៀមរាប ថ្ងៃទី៣០…

ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា ក្រើនរំលឹកដល់ថ្នាក់ដឹកនាំខេត្តសៀមរាប ត្រូវរួមគ្នាទប់ស្កាត់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams

(សៀមរាប)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តសៀមរាប បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំខេត្ត គ្រប់លំដាប់ថា្នក់ ត្រូវរួមគ្នាទប់ស្កាត់ឲ្យខានតែនូវបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងភូមិសាស្ត្រខេត្តសៀមរាប។ ការក្រើនរំលឹកយ៉ាងដូច្នេះរបស់នាយឧត្តមសេនីយ៍ ទៀ សីហា នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តសៀមរាប ថ្ងៃទី៣០…

ក្រសួងការងារ, សភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងម៉ែលប៊ន និងសភាពាណិជ្ជកម្មប្រចាំទីក្រុងហ្គីឡុង ប្រទេសអូស្រ្តាលី សហការគ្នាបើកផ្លូវឱ្យសិស្សហាត់ការកម្ពុជា ទទួលបានការបណ្តុះបណ្តាល តាមស្តង់ដាអន្តរជាតិ

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក តាំង សិទ្ធី ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងម៉ែលប៊ន និងលោក Jeremy Crawford នាយកប្រតិបត្តិសភាពាណិជ្ជកម្មប្រចាំទីក្រុងហ្គីឡុង នៃរដ្ឋវីតូរីយ៉ា ប្រទេសអូស្ត្រាលីបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU)ស្តីពី «សហប្រតិបត្តិការនៅក្នុងការផ្លាស់ប្តូរជំនាញ ការបណ្ដុះបណ្ដាលសិស្សហ្វឹកហាត់…

សន្និសីទពិភពលោក ស្តីពីមនុស្សយន្ត ឆ្នាំ២០២៥ បង្ហាញសមត្ថភាពទំនើបៗ នៃមនុស្សយន្តនៅប៉េកាំង

សន្និសីទពិភពលោកស្តីពីមនុស្សយន្តឆ្នាំ២០២៥ World Robot Conference – WRC 2025 លើកទី១០ ត្រូវបានរៀបចំឡើង កាលពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងប៉េកាំង ប្រទេសចិន។ សន្និសីទនេះត្រូវបានសហការរៀបចំដោយវិទ្យាស្ថានអេឡិចត្រូនិកចិន (Chinese Institute of Electronics…

អគ្គនាយក ស៊ីម៉ាក់ ច្រានចោលការចោទប្រកាន់របស់ថៃ ករណីទាហានថៃ ដើរជាន់មីន PMN-2

ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានច្រានចោលការចោទប្រកាន់របស់ប្រទេសថៃ ប្រឆាំងនឹងកម្ពុជាទាក់ទងនឹងឧបទ្ទវហេតុមីនថ្មីៗនេះ ដោយបង្ហាញភស្តុតាងបច្ចេកទេសដើម្បីបញ្ជាក់ថាការចោទប្រកាន់ទាំងនោះគ្មានមូលដ្ឋាន។ លោកបានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្តីពី “ជំហរកម្ពុជាប្រឆាំងនឹងមីន” នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ថា “ករណីច្បាស់បំផុតដែលថៃលើកឡើងជាញឹកញាប់ បានកើតឡើងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។ ភាគីថៃបានអះអាងថា…

មិនធម្មតា! ប្រវត្តិលោកឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន អ្នកជំនាញកិច្ចការអន្តរជាតិដ៏ឆ្នើមរបស់កម្ពុជា

ឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន គឺជាឥស្សរជនដ៏លេចធ្លោមួយរូបក្នុងវិស័យអប់រំ យោធា និងការទូតនៅកម្ពុជា។ លោកត្រូវបានគេស្គាល់យ៉ាងច្បាស់តាមរយៈការស្រាវជ្រាវយ៉ាងស៊ីជម្រៅអំពីប្រវត្តិសាស្ត្រយោធា ជាពិសេសក្នុងសម័យកាលខ្មែរក្រហម និងសង្គ្រាមស៊ីវិលនៅកម្ពុជា។ ១. ប្រវត្តិការសិក្សា និងការបណ្តុះបណ្តាល លោកបណ្ឌិត បូរ៉ាដែន មានមូលដ្ឋានចំណេះដឹងយ៉ាងរឹងមាំពីគ្រឹះស្ថានសិក្សាល្បីៗលើពិភពលោក៖ • កម្រិតបណ្ឌិត (PhD): លោកបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ…